ឡូហ្គោ មជ្ឈមណ្ឌលអន្តរជាតិសេអ៊ូល
មជ្ឈមណ្ឌលអន្តរជាតិសេអ៊ូល ហាន់ហ្គឺល · 한글 — មេរៀនទី ១
🏠 ទំព័រដើម

មាតិកាមេរៀន

ឡូហ្គោ មជ្ឈមណ្ឌលអន្តរជាតិសេអ៊ូល

សូមស្វាគមន៍មកកាន់
មជ្ឈមណ្ឌលអន្តរជាតិសេអ៊ូល

서울 국제 센터에 오신 것을 환영합니다.
មេរៀនដំបូង

한글 ប្រវត្តិតួអក្សរ

នៅឆ្នាំ ១៤៤៣ ព្រះចៅអធិរាជ ស៊េជុង បានបង្កើតអក្សរកូរ៉េឈ្មោះ 한글។ ព្រះអង្គបង្កើត ស្រះ ដោយត្រាប់តាម មេឃ ដី និងមនុស្ស, ហើយ ព្យញ្ជនៈ ត្រាប់តាម សរីរាង្គបញ្ចេញសំឡេង។

ហាន់ហ្គឺល ងាយស្រួលរៀន ព្រោះមានលក្ខណៈវិទ្យាសាស្ត្រ និងជាប្រព័ន្ធល្អ ដូច្នេះ UNESCO បានចុះក្នុងបញ្ជីមរតកពិភពលោក នៅឆ្នាំ ១៩៩៧។
세종대왕

ព្រះចៅអធិរាជស៊េជុង · 세종대왕

ប្រភេទពាក្យក្នុងភាសាកូរ៉េ

고유어
ពាក្យដើមកូរ៉េ
한자어
ពាក្យខ្ចីពីចិន
냉수 · 냉면 · 냉장고
외래어
ពាក្យខ្ចីបរទេស
라디오 · 컴퓨터
모음 · ស្រះ

모음 ស្រះ ១០ តួ

쓰기 · សរសេរ

모음 쓰기 របៀបសរសេរស្រះ

👆 ចុចលើតួអក្សរ ដើម្បីមើលលំដាប់ខ្វាច់ ស្តាប់សំឡេង ហើយសរសេរដោយម្រាមដៃលើអេក្រង់ទូរស័ព្ទ (ប្រព័ន្ធពិនិត្យលំដាប់ និងទិសដៅខ្វាច់ឲ្យ)។

발음 · សំឡេង

발음 របៀបបញ្ចេញសំឡេង

ការបែងចែកសំឡេងស្រះ មាន ២ ក្រុម
ក្រុមសំឡេង «អ» — ធ្មេញ ១
ㅏ  ㅓ  ㅗ  ㅜ  ㅡ  ㅣ
សុទ្ធតែមាន ធ្មេញ ១ — លើកលែង ㅡ ជាបន្ទាត់ដេក និង ㅣ ជាបន្ទាត់ឈរ។
ក្រុមសំឡេង «យ៉» — ធ្មេញ ២
ㅑ  ㅕ  ㅛ  ㅠ
សុទ្ធតែមាន ធ្មេញ ២ ដូច្នេះអានមានសំឡេង «យ៉» នៅដើម។
위치 · ទីតាំង

모음의 위치 ទីតាំងនៃស្រះ

ស្រះបែងចែកជា ២ ក្រុម តាមទីតាំងពេលប្រកបជាមួយព្យញ្ជនៈ។
ក្រុមពួកបន្ទាត់ដេក
ㅡ  ㅗ  ㅛ  ㅜ  ㅠ
កាលណាសរសេរប្រកបជាមួយព្យញ្ជនៈ ស្រះទាំង ៥ នេះ ស្ថិតខាងក្រោមចំពាក់កណ្តាលព្យញ្ជនៈជានិច្ច។
ㄱㅡ
→
그
고  교  구  규  그
ក្រុមពួកបន្ទាត់ឈរ
ㅣ  ㅏ  ㅑ  ㅓ  ㅕ
កាលណាសរសេរប្រកបជាមួយព្យញ្ជនៈ ស្រះទាំង ៥ នេះ ស្ថិតខាងស្តាំចំពាក់កណ្តាលព្យញ្ជនៈជានិច្ច។
ㄱㅏ
→
가
기  가  갸  거  겨
ចំណាំ៖ ស្រះមិនអាចសរសេរតែឯងបានទេ។ ពេលតួអក្សរចាប់ផ្ដើមដោយសំឡេងស្រះ ត្រូវដាក់ ㅇ នៅមុខស្រះ ហើយ ㅇ នៅខាងមុខនេះមិនបញ្ចេញសំឡេងទេ៖ 아 · 어 · 오 · 우 · 으 · 이។
តែបើ ㅇ នៅខាងក្រោម (ជើងព្យញ្ជនៈ) វាអានថា «ង៉»៖ 강 (ទន្លេ) · 방 (បន្ទប់)។
단어 · ពាក្យ

모음의 단어 ពាក្យរបស់ស្រះ

듣기 · ស្តាប់

듣기 ផ្ទៀងស្តាប់ ហើយជ្រើសរើសសំឡេងត្រឹមត្រូវ

잘 듣고 맞는 것을 고르십시오.

자음 · ព្យញ្ជនៈ

자음 ព្យញ្ជនៈ ១៤ តួ

쓰기 · សរសេរ

자음 쓰기 របៀបសរសេរព្យញ្ជនៈ ១៤ តួ

👆 ចុចលើតួអក្សរ ដើម្បីមើលលំដាប់ខ្វាច់ ស្តាប់សំឡេង ហើយសរសេរដោយម្រាមដៃលើអេក្រង់ទូរស័ព្ទ (ប្រព័ន្ធពិនិត្យលំដាប់ និងទិសដៅខ្វាច់ឲ្យ)។

단어 · ពាក្យ

자음의 단어 ពាក្យរបស់ព្យញ្ជនៈ

듣기 · ស្តាប់

듣기 ផ្ទៀងស្តាប់ ហើយជ្រើសរើសពាក្យត្រឹមត្រូវ

exex
자모 결합 · ការផ្សំ

자모 결합 ការផ្សំព្យញ្ជនៈ និងស្រះ

ព្យញ្ជនៈ + ស្រះ = ១ តួសំឡេង។

쌍자음 · ព្យញ្ជនៈគូ

쌍자음 ព្យញ្ជនៈគូ

ព្យញ្ជនៈគូ ៥ តួ សរសេរដោយយកព្យញ្ជនៈដូចគ្នា ២ តួ មកដាក់ជាប់គ្នា (ㄱ+ㄱ=ㄲ)។ ពេលអាន ត្រូវតឹងបំពង់ក ហើយបញ្ចេញសំឡេងខ្លាំង ដោយមិនចេញខ្យល់ទេ។

쌍자음 쓰기 · របៀបសរសេរព្យញ្ជនៈគូ

👆 ចុចលើតួអក្សរ ដើម្បីមើលលំដាប់ខ្វាច់ ស្តាប់សំឡេង ហើយសរសេរដោយម្រាមដៃលើអេក្រង់ទូរស័ព្ទ (ប្រព័ន្ធពិនិត្យលំដាប់ និងទិសដៅខ្វាច់ឲ្យ)។

발음 · ប្រៀបធៀប

예사소리 · 거센소리 · 된소리

ព្យញ្ជនៈកូរ៉េខ្លះមាន ៣ សំឡេងជិតគ្នា។ ចុចលើតួអក្សរ ដើម្បីស្តាប់ និងប្រៀបធៀប។

예사소리
សំឡេងធម្មតា — ចេញខ្យល់តិច ស្រាលៗ
거센소리
សំឡេងខ្យល់ខ្លាំង — ចេញខ្យល់ខ្លាំង (ដាក់ក្រដាសនៅមុខមាត់ ក្រដាសនឹងញ័រ)
된소리
សំឡេងតឹង — តឹងបំពង់ក មិនចេញខ្យល់ (ក្រដាសមិនញ័រ)
예사소리거센소리된소리
가카까
다타따
바파빠
자차짜
사—싸

ពាក្យប្រៀបធៀប (ខុសសំឡេងតែបន្តិច តែន័យខុសគ្នាទាំងស្រុង)

불 ភ្លើង · 풀 ស្មៅ · 뿔 ស្នែង
달 ព្រះចន្ទ · 탈 របាំងមុខ · 딸 កូនស្រី
자다 គេង · 차다 ទាត់ · 짜다 ប្រៃ
사다 ទិញ · 싸다 ថោក
개 ឆ្កែ · 깨 ល្ង
이중모음 · ស្រះផ្សំ

이중모음 ស្រះផ្សំ

ស្រះផ្សំ កើតឡើងពីស្រះ ២ តួបូកគ្នា៖
ㅏ+ㅣ=ㅐ · ㅓ+ㅣ=ㅔ · ㅑ+ㅣ=ㅒ · ㅕ+ㅣ=ㅖ · ㅗ+ㅏ=ㅘ · ㅗ+ㅐ=ㅙ · ㅗ+ㅣ=ㅚ · ㅜ+ㅓ=ㅝ · ㅜ+ㅔ=ㅞ · ㅜ+ㅣ=ㅟ · ㅡ+ㅣ=ㅢ

ចំណាំការអាន៖
• ㅐ និង ㅔ សព្វថ្ងៃអានស្ទើរតែដូចគ្នា «អែ»៖ 개 (ឆ្កែ) · 게 (ក្ដាម)។
• ㅙ ㅚ ㅞ ក៏អានស្ទើរតែដូចគ្នា «វែ»៖ 왜 · 외 · 웨។
• ㅢ អានបាន ៣ របៀប៖ នៅដើមពាក្យ អាន [의] — 의사 (គ្រូពេទ្យ)។ ពេលមានព្យញ្ជនៈនៅខាងមុខ អាន [이] — 희망 [히망] (ក្ដីសង្ឃឹម)។ ពេលជាបរិវាស័ព្ទ «의» (របស់) អាន [에] — 친구의 책 [친구에 책] (សៀវភៅរបស់មិត្ត)។

이중모음 쓰기 · របៀបសរសេរស្រះផ្សំ

👆 ចុចលើតួអក្សរ ដើម្បីមើលលំដាប់ខ្វាច់ ស្តាប់សំឡេង ហើយសរសេរដោយម្រាមដៃលើអេក្រង់ទូរស័ព្ទ (ប្រព័ន្ធពិនិត្យលំដាប់ និងទិសដៅខ្វាច់ឲ្យ)។

듣기 · ស្តាប់

듣기 ផ្ទៀងស្តាប់ ហើយជ្រើសរើសចម្លើយត្រឹមត្រូវ

잘 듣고 알맞은 것을 고르십시오.

ex
받침

받침 ជើងព្យញ្ជនៈ (៧ សំឡេង)

ជើងព្យញ្ជនៈ គឺព្យញ្ជនៈដែលស្ថិតនៅ ក្រោមព្យញ្ជនៈមួយ និងស្រះមួយ។ ក្នុងភាសាកូរ៉េ ជើងព្យញ្ជនៈបញ្ចេញសំឡេង តែ ៧ សំឡេង ប៉ុណ្ណោះ។ ព្យញ្ជនៈ ៣ តួ ㄸ, ㅃ, ㅉ មិនអាចធ្វើជាជើងព្យញ្ជនៈបានឡើយ។

តារាង ៧ សំឡេង

받침 · ឧទាហរណ៍

받침 예시 ឧទាហរណ៍ជើងព្យញ្ជនៈ ម្តងមួយសំឡេង

ច្បាប់ភ្ជាប់សំឡេង (연음)៖ ពេលតួអក្សរដែលមានជើងព្យញ្ជនៈ នៅពីមុខតួអក្សរដែលចាប់ផ្ដើមដោយ ㅇ ជើងព្យញ្ជនៈនោះរំកិលទៅអានជាមួយស្រះនៃតួបន្ទាប់៖
음악 → [으막] (តន្ត្រី) · 한국어 → [한구거] (ភាសាកូរ៉េ) · 옷이 → [오시] (សម្លៀកបំពាក់…)
듣기 · ស្តាប់

듣기 ផ្ទៀងស្តាប់ ហើយជ្រើសរើសចម្លើយត្រឹមត្រូវ

ex
겹받침

겹받침 ជើងព្យញ្ជនៈគូ

ជើងព្យញ្ជនៈ ២ តួជាប់គ្នា តែបញ្ចេញសំឡេងតែមួយ។

플래시카드 · Flash card

플래시카드 Flash card

0 / 0
듣기 · ស្តាប់

듣기 연습 លំហាត់ស្តាប់បន្ថែម

ex
ex
숫자 · លេខ

숫자 ចំនួនលេខ

ភាសាកូរ៉េមានលេខ ២ ប្រភេទ៖
១. លេខលំនាំបែបចិន (한자어 수) — រាប់ចំនួន, កាលបរិច្ឆេទ, លុយ, នាទី, ជាន់ …
២. លេខដើមភាសាកូរ៉េ (고유어 수) — រាប់ជាមួយឯកតា ដូចជា វត្ថុ, មនុស្ស, សត្វ …

ចំណាំ៖ ២ ប្រភេទនេះខុសគ្នាតែ ពីលេខ ១ ដល់ ៩៩។ ចាប់ពី ១០០ ទៅ ប្រើលេខបែបចិនទាំងអស់។
한자어 수

한자어 수 លេខលំនាំបែបចិន

លេខ ០ = 영 ឬ 공 (លេខទូរស័ព្ទប្រើ 공)៖ 010 → 공일공។

លេខធំ និងឧទាហរណ៍

898,284원 = 팔십구만 팔천 이백팔십사 원

일년이 365일입니다. — មួយឆ្នាំគឺ ៣៦៥ ថ្ងៃ។
하루에 24시간입니다. — ក្នុងមួយថ្ងៃគឺ ២៤ ម៉ោង។

2022년 → 이천이십이년 · 6월 → 유월
연습 · លំហាត់

연습 លំហាត់អនុវត្ត

ex
고유어 수

고유어 수 លេខដើមភាសាកូរ៉េ

ចំណាំ៖ ពេលរាប់ជាមួយឯកតា (개, 명, 시, 살…) លេខខ្លះប្ដូររូប៖ 하나→한 · 둘→두 · 셋→세 · 넷→네 · 스물→스무
한 개 (១ គ្រាប់/១ ដុំ) · 두 명 (២ នាក់) · 세 시 (ម៉ោង ៣) · 네 개 (៤ គ្រាប់/៤ ដុំ) · 스무 살 (អាយុ ២០ ឆ្នាំ)
연습 · លំហាត់

연습 លំហាត់អនុវត្ត

ex
듣기 · ស្តាប់

…이/가 어디에 있습니까?

ស្តាប់ រួចជ្រើសរើសរូបភាពត្រឹមត្រូវ (① ② ③ ④)។

문법 · វេយ្យាករណ៍

품사 (9품사) ប្រភេទពាក្យ ៩

ភាសាកូរ៉េបែងចែកពាក្យជា ៩ ប្រភេទ។

품사 ១–៣

명사 · 대명사 · 수사

នាម · សព្វនាម · ចំនួនលេខ

명사 — នាម (ឈ្មោះរបស់)

대명사 — សព្វនាម (ជំនួសនាម)

수사 — ចំនួនលេខ

한자어 수 (បែបចិន)៖ 일, 이, 삼… ប្រើសម្រាប់ ថ្ងៃខែ, ប្រាក់, នាទី, លេខទូរស័ព្ទ។
고유어 수 (បែបកូរ៉េ)៖ 하나, 둘, 셋… ប្រើសម្រាប់ រាប់វត្ថុ, មនុស្ស, សត្វ, ម៉ោង។
품사 ៤

동사 កិរិយាសព្ទ

ពាក្យបង្ហាញ «អំពើ/សកម្មភាព»។ ទម្រង់ដើមបញ្ចប់ដោយ -다។

ការប្រែទម្រង់សុភាព៖ 가다 → 갑니다 / 가요 · 먹다 → 먹습니다 / 먹어요
ស្រៈចុងបើគ្មានជើងព្យញ្ជនៈ ប្រើ -ㅂ니다, បើមានជើងព្យញ្ជនៈ ប្រើ -습니다។
품사 ៥

형용사 គុណនាម

ពាក្យបង្ហាញ «លក្ខណៈ/ស្ថានភាព»។ ក៏បញ្ចប់ដោយ -다 ដែរ។

ពេលពណ៌នានាម៖ 예쁘다 → 예쁜 꽃 (ផ្កាស្អាត) · 크다 → 큰 집 (ផ្ទះធំ)។
품사 ៦–៧ · ៩

관형사 · 부사 · 감탄사

관형사 — ពាក្យពណ៌នានាម (នៅមុខនាម)

부사 — កិរិយាវិសេស (ពណ៌នាកិរិយា)

감탄사 — ពាក្យឧទាន

품사 ៨

조사 បរិវាស័ព្ទ

ដាក់ក្រោយនាម ដើម្បីបង្ហាញតួនាទីក្នុងឃ្លា។

문법

시제 កាល

현재
បច្ចុប្បន្ន · -ㅂ니다/습니다, -아요/어요
과거
អតីត · -았/었 + 습니다/어요
미래
អនាគត · -(으)ㄹ 것입니다, -겠습니다
ឧទាហរណ៍ឃ្លា៖
어제 학교에 갔습니다. — ម្សិលមិញខ្ញុំទៅសាលា។
지금 밥을 먹습니다. — ឥឡូវខ្ញុំកំពុងបរិភោគបាយ។
내일 친구를 만날 것입니다. — ស្អែកខ្ញុំនឹងជួបមិត្ត។
ឡូហ្គោ មជ្ឈមណ្ឌលអន្តរជាតិសេអ៊ូល

អរគុណ! 수고하셨습니다.

សិស្សគួររៀនម្តងទៀត៖ ស្រះ ១០ តួ → ព្យញ្ជនៈ ១៤ តួ → ការផ្សំ → 받침 → លេខ ២ ប្រភេទ។

មជ្ឈមណ្ឌលអន្តរជាតិសេអ៊ូលseoulinternationalcenterkhmer.com